Collector
នាយករដ្ឋមន្រ្តីថៃបន្តទាមទារឲ្យលុបចោល MOU ២០០១ ជាមួយកម្ពុជា | Collector
នាយករដ្ឋមន្រ្តីថៃបន្តទាមទារឲ្យលុបចោល MOU ២០០១ ជាមួយកម្ពុជា
RFI ខេមរភាសា

នាយករដ្ឋមន្រ្តីថៃបន្តទាមទារឲ្យលុបចោល MOU ២០០១ ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន មិនបោះបង់គំនិតចង់​លុប​ចោលអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MOU ២០០១) ជាមួយកម្ពុជាទេ។ MOU ២០០១ គឺជាកិច្ចព្រមព្រៀងដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នានៅក្នុងព្រំដែនសមុទ្រ។ ការបន្តទទូចចង់​លុប​ចោល MOU ២០០១ ពីសំណាក់នាយករដ្ឋមន្រ្តីថៃពេលនេះត្រូវបានសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅកម្ពុជាវាយតម្លៃថា លោកអនុធិនកំពុងយករឿងព្រំដែនជាមួយកម្ពុជាទៅធ្វើជាយុទ្ធសាស្ត្រដើម្បីកេងចំណេញនយោបាយក្នុងស្រុករបស់ខ្លួន។

Go to News Site