Collector
ក្រុមទំនើង១៥នាក់ ដែលដេញកាប់ និងវាយគ្នាយ៉ាងអនាធិបតេយ្យនៅការ៉ាសសាំងកាល់តិច ក្បែរអគារ៤២ជាន់ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ | Collector
ក្រុមទំនើង១៥នាក់ ដែលដេញកាប់ និងវាយគ្នាយ៉ាងអនាធិបតេយ្យនៅការ៉ាសសាំងកាល់តិច ក្បែរអគារ៤២ជាន់ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ
Nokorwat News

ក្រុមទំនើង១៥នាក់ ដែលដេញកាប់ និងវាយគ្នាយ៉ាងអនាធិបតេយ្យនៅការ៉ាសសាំងកាល់តិច ក្បែរអគារ៤២ជាន់ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ

ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថា ៖ ក្រុមទំនើង១៥នាក់ ដែលដេញកាប់ និងវាយគ្នាយ៉ាងអនាធិបតេយ្យនៅការ៉ាសសាំងកាល់តិច ក្បែរអគារ៤២ជាន់ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ !ក្មេងទំនើងទាំងនេះដឹងហើយថា គេចមិនផុតពីសមត្ថកិច្ចទេ តែនៅប្រព្រឹត្តគឃ្លើន។  នៅសល់បក្ខពួកដែលកំពុងគេចខ្លួន កម្លាំងនគរបាលក៏កំពុងតាមយកទៀតដែរ។ សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់បង្ក្រាប ក្មេងទំនើងមួយក្រុមចំនួន ១៥នាក់ ក្រោយពីពួកគេ បានដេញកាប់ និងវាយគ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចការ៉ាស់សាំងកាល់តិច ក្បែរអគារ៤២ជាន់ នៅផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១២ និង ១៧នាទី ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។ ប្រតិបត្តិការតាមចាប់ក្រុមក្មេងទំនើងនេះ បានធ្វើឡើងការពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ...

Go to News Site