Nokorwat News
ខេត្តមណ្ឌលគិរី÷មនុស្ស២នាក់ បានស្លាប់បាត់បង់អាយុ ជីវិត នៅក្នុងរណ្តៅដី កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ខណៈដែលបុរសទាំង២នាក់នោះ នាំគ្នាទៅជីកមាត់អូរ ដើម្បីកាយរករ៉ែមាស ហើយបណ្តាលឲ្យបាក់ច្រាំង និងគុម្ពឫស្សី សង្កត់ពីលើ ស្ថិតនៅចំណុចអូរទេ ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះម្នាក់មានឈ្មោះ ក្រូត នីន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងម្នាក់ទៀតមាន ឈ្មោះ ម៉ិប លើម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិព្នង រស់នៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ តាមការបំភ្លឺពីសាក្សី ជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ វេលាម៉ោងប្រមាណ០៧ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឪពុក និងប្អូនថ្លៃ ដែលជាជនរងគ្រោះ បានចេញពីផ្ទះ ក្នុងគោលបំណងទៅជីកដី ដើម្បីរករ៉ែមាស នៅចំណុចមាត់អូរ ហៅអូរទេ មានគ្នាទាំងអស់៧នាក់ ។ ...
Go to News Site