Collector
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា អញ្ជើញចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» | Collector
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា អញ្ជើញចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»
Nokorwat News

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា អញ្ជើញចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក «ការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣» ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC) នៅកោះពេជ្រ។ ផលិតផលទាំងអស់ដែលត្រូវដាក់បង្ហាញ សុទ្ធសឹងមានគុណភាព សុវត្ថិភាព និងការទទួលស្គាល់ពី ស្ថាប័នជំនាញច្បាស់លាស់។ មិនត្រឹមប៉ុណ្ណឹងទេ ពិព័រណ៍នេះក៏មានវេទិកាផ្គូរផ្គង់ ពាណិជ្ជកម្ម រវាងអ្នក ផលិត និងអ្នកចែកចាយផងដែរ។ លោក តែ តាំងប៉ បន្ថែមដូច្នេះថា៖«ឥឡូវនេះ ផលិតផលខ្មែរកំពុងស្ទុះឡើង ដែលយើងនឹកស្មានអត់ដល់។ ដូច្នេះបានជាខ្ញុំប្រឹងប្រែងរៀបចំពិព័រណ៍ឱ្យបានមុនចូលឆ្នាំ ដើម្បីធ្វើយ៉ាងណា ...

Go to News Site