Nokorwat News
ភ្នំពេញ៖ .នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០គ.ស.២០២៦ នឹងឈានមកដល់។ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍“នគរសង្ក្រាន្ត”រយៈ ពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងនៅទីតាំងចំនួន៥កន្លែងផ្សេងទៀត។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យពន្លឿនការងារសាងសង់រូបសំណាក នគរសង្ក្រាន នៅវត្ដភ្នំ និងនៅផ្សាររាត្រី សួនវឌ្ឍនៈ កំពុងសាងសង់បានប្រមាណ៩៩ភាគរយហើនោះ ហើយដែលជាទីតាំងដែលត្រូវរៀបចំព្រឹត្តិការណ៍“នគរសង្ក្រាន្ត”ដើម្បីត្រៀមទទួល ស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។ នៅក្នុងពិធីចុះពិនិត្យថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តទៅពិនិត្យមើលការងាររៀបចំនៅភូមិវប្បធម៌ «សួនរវឌ្ឍនៈ »នាសួនច្បារអតីតទីលានប្រជាធិបតេយ្យ) ដល់ផ្សាររាត្រី ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ លោក ឃួង ស្រេង ក៏បានណែនាំឱ្យក្រុមការងារជំនាញពន្លឿនការរៀបចំនេះឱ្យបានលឿននិងឱ្យ ទាន់ពេលចូលឆ្នាំ។ បន្ថែមពីនេះ លោក ឃួង ស្រេង នូវបានណែនាំឱ្យក្រុមការងារនិងមន្ត្រីពាក់ព័ន្ធ បាញ់ទឹកសំអាតផ្លូវ ...
Go to News Site