Collector
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរិះរកយន្តការជាក់ស្តែងថ្មីៗ ដើម្បីផលប្រយោជន៍ជាអតិបរមាជូនប្រជាជននៃប្រទេសទាំងពីរ | Collector
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរិះរកយន្តការជាក់ស្តែងថ្មីៗ ដើម្បីផលប្រយោជន៍ជាអតិបរមាជូនប្រជាជននៃប្រទេសទាំងពីរ
Nokorwat News

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរិះរកយន្តការជាក់ស្តែងថ្មីៗ ដើម្បីផលប្រយោជន៍ជាអតិបរមាជូនប្រជាជននៃប្រទេសទាំងពីរ

វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យ លោក ត្រឹន កឹមទូ (Trần Cẩm Tú) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងស្មារតីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញមកលើការស្វែងរកយន្តការជាក់ស្តែងរួមថ្មីៗ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យសម្រេចបានដល់ ២០ពាន់លានដុល្លារ នាពេលខាងមុខ។ បន្ថែមលើនេះ ភាគីថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ និងកម្មវិធីរួមគ្នា ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលនឹងឈានចូលមកដល់ក្នុងឆ្នាំ២០២៧ ខាងមុខនេះផងដែរ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសយ៉ាងជ្រៅ និងមានភាពធន់ ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានសម្តែងការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម ដែលទើបបញ្ចប់កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ ។ សម្តេចបានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃតួលេខស្ត្រីក្នុងរដ្ឋសភាវៀតណាមក្នុងនីតិកាលទី១៦ នេះ រហូតដល់ជាង ៣៥% ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រ។ ជាមួយគ្នានេះ ...

Go to News Site