Collector
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាលជាមួយអ្នកសាព័ត៌មាន ប្រចាំខេត្តស្វាយរៀង ជាង១០០នាក់ | Collector
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាលជាមួយអ្នកសាព័ត៌មាន ប្រចាំខេត្តស្វាយរៀង ជាង១០០នាក់
Nokorwat News

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាលជាមួយអ្នកសាព័ត៌មាន ប្រចាំខេត្តស្វាយរៀង ជាង១០០នាក់

ខេត្តស្វាយរៀង៖ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសាព័ត៌មាន ដែលជាចាងហ្វាងការផ្សាយការសែត គេហទំព័រ និងភ្នាក់ងារសាព័ត៌មានទាំងអស់ ប្រចាំនៅខេត្តស្វាយរៀងជាង ១០០នាក់។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត។ លោកអភិបាលខេត្តស្វាយរៀង បានថ្លែងថា ការជួបជុំគ្នានាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្ត និងអ្នកសារព័ត៌មានដែលជា «អំណាចទី៤» មិនអាចខ្វះបានក្នុងសង្គម។ លោកបានគូសបញ្ជាក់ថា សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ គឺជាសិទ្ធិដ៏មានតម្លៃបំផុតក្នុងការទ្រទ្រង់សិទ្ធិ សេរីភាពផ្សេងៗទៀតរបស់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ ប្រការនេះសរបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ការពារ លើកស្ទួយក៏ដូចជាការផ្តល់នូវភាពសំខាន់ចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយពីសំណាក់រាជរដ្ឋាភិបាលក្នុងការធ្វើជាកញ្ចក់ ឆ្លុះបញ្ជាំងពីគ្រប់ទិដ្ឋភាពសង្គមជូនប្រជាពលរដ្ឋ និងពាំនាំសារពីសុខទុក្ខរបស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាលបានដឹង និងដោះស្រាយ។ លោក ប៉េង ពោធិ៍សា បានបញ្ជាក់ថា រូបលោកតែងតែចាត់ទុកអ្នកសារព័ត៌មានគឺជា «ស្ពានចម្លងដ៏សំខាន់» រវាងស្ថាប័ន និងសាធារណជន។ បើគ្មានការចូលរួមផ្សព្វផ្សាយពីបងប្អូនទេនោះ រាល់សមិទ្ធផលការងារ និងព័ត៌មានពិតរបស់យើង ក៏មិនអាចទៅដល់ដៃប្រជាពលរដ្ឋបានឆាប់រហ័ស និងទូលំទូលាយនោះដែរ។ ក្នុងយុគសម័យឌីជីថលនេះ ...

Go to News Site