Nokorwat News
និស្សិតសាកលវិទ្យាល័យអាយុ 25 ឆ្នាំម្នាក់បានបែកបាក់ជាមួយវីរបុរសបាល់ទាត់ប្រេស៊ីល Romario អាយុ 60 ឆ្នាំបន្ទាប់ពីសង្ស័យថាគាត់មានទំនាក់ទំនងស្នេហាជាមួយមិត្តល្អបំផុតម្នាក់ទៀតរបស់នាង។ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា Romario បានណាត់ជួបសាងស្នេហ៍ជាមួយ Tiffany Barcelos ជានិស្សិតសកលវិទ្យាល័យផ្នែកទន្តព្ទ្យវិទ្យា អស់រយៈពេលប្រហែល 3 ខែ ហើយជារឿយៗគេឃើញគាត់ជាសាធារណៈជាមួយនាង រួមទាំងការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍នានាដូចជា ទីក្រុង Buenos Aires ផងដែរ។ ប៉ុន្តែជម្លោះដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនាពេលថ្មីៗនេះ នៅពេលដែល Romario ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាត្រីកោណជាមួយ Barbara Cavalcanti ដែលជាមិត្តជិតស្និទ្ធរបស់ Tiffany ។ រូបថតដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតបង្ហាញថា Romario និង Cavalcanti វិស្សមកាលជាមួយគ្នានៅលើកោះ Fernando de Noronha ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសប្រេស៊ីល។ ពួកគេត្រូវបានគេឃើញចំណាយពេលជាមួយក្រុមមិត្តភ័ក្ដិ និងកាន់ដៃគ្នាភ្លាមៗបង្កឱ្យមានពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហា។ Barcelos មិនបានចូលរួមក្នុងដំណើរកម្សាន្តលើកោះនេះទេ។ ប៉ុន្មានថ្ងៃមុនការបែកបាក់ Barcelos បានចូលរួមការប្រកួតបាល់ទាត់ជាមួយ Romario ក្នុងទីក្រុង Rio de Janeiro។ ...
Go to News Site