Collector
កម្ពុជាថា បារាំង​នឹងផ្តល់​ឯក​សា​រ​បច្ចេក​ទេ​ស​ និ​ង​ប្រវត្តិសាស្ត្រក្នុង​ការ​ដោះ​ស្រាយជម្លោះ​ព្រំដែន​ជាមួយ​ថៃ | Collector
កម្ពុជាថា បារាំង​នឹងផ្តល់​ឯក​សា​រ​បច្ចេក​ទេ​ស​ និ​ង​ប្រវត្តិសាស្ត្រក្នុង​ការ​ដោះ​ស្រាយជម្លោះ​ព្រំដែន​ជាមួយ​ថៃ
RFI ខេមរភាសា

កម្ពុជាថា បារាំង​នឹងផ្តល់​ឯក​សា​រ​បច្ចេក​ទេ​ស​ និ​ង​ប្រវត្តិសាស្ត្រក្នុង​ការ​ដោះ​ស្រាយជម្លោះ​ព្រំដែន​ជាមួយ​ថៃ

ប្រធានា​ធិប​តីបារាំង ​លោក​ ​អេម៉ា​នុយ​អែល​ ម៉ា​ក្រុង បញ្ជាក់ថា ​បារាំង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុងការ​សម្រប​សម្រួល​ផ្តល់​ឯក​សារ​បច្ចេក​ទេស​ និង​ប្រវត្ដិសាស្ត្រ​ពាក់​ព័ន្ធ​នឹង​ព្រំ​ដែនខ្មែរ​-ថៃ​ឱ្យ​មក​កម្ពុជា​ ដើម្បីឱ្យ​ប្រទេស​ជិត​ខាង​ទាំង​ ២ ​​ឈាន​ទៅដល់​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។​ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា​​ស្តីពីលទ្ធផលនៃ​ទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្រ្ដីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ​នៅប្រទេសបារាំង​​។​ គួ​រដឹងថា​ ក្រសួង​ការ​បរទេស​កម្ពុជាបាន​ស្នើឱ្យ​បារាំងពិចារណាផ្តល់ឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនខ្មែរ-ថៃ កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ដើម្បីយក​ធ្វើ​ជា​តឹក​តាង​ក្នុងការ​ដោះ​ស្រាយ​ជម្លោះព្រំ​ដែន​ដ៏តាន​តឹង​ជាមួយ​ថៃ។​

Go to News Site