Collector
ចិន៖ កាដូនាវាចម្បាំង ជាកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា និងមិនមែនជាការគំរាមភាគីណាមួយឡើយ | Collector
ចិន៖ កាដូនាវាចម្បាំង ជាកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា និងមិនមែនជាការគំរាមភាគីណាមួយឡើយ
RFI ខេមរភាសា

ចិន៖ កាដូនាវាចម្បាំង ជាកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា និងមិនមែនជាការគំរាមភាគីណាមួយឡើយ

ការផ្តល់កាដូ​នាវាចម្បាំងឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលចិន​។ នេះជាការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសា។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីចិនបានប្រគល់កាដូនាវាចម្បាំងមួយគ្រឿងប្រភេទ 056C ឱ្យ​រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ខែមេសា។ តែ​ព័ត៌មាននេះមិនត្រូវបានបញ្ជាក់ ឬផ្សព្វផ្សាយដោយរដ្ឋាភិបាលកម្ពុជា​ជាសាធារណៈនោះ​ឡើយ។

Go to News Site