Collector
​ធនាគារ​ជាតិកម្ពុជា ​សម្រេចដក​អាជ្ញាបណ្ណ​របស់​គ្រឹះស្ថាន ​អេច-ផេ ​សឺវីស​ បន្ទាប់ពីមិនអនុវត្តតាមច្បាប់ | Collector
​ធនាគារ​ជាតិកម្ពុជា ​សម្រេចដក​អាជ្ញាបណ្ណ​របស់​គ្រឹះស្ថាន ​អេច-ផេ ​សឺវីស​ បន្ទាប់ពីមិនអនុវត្តតាមច្បាប់
Nokorwat News

​ធនាគារ​ជាតិកម្ពុជា ​សម្រេចដក​អាជ្ញាបណ្ណ​របស់​គ្រឹះស្ថាន ​អេច-ផេ ​សឺវីស​ បន្ទាប់ពីមិនអនុវត្តតាមច្បាប់

ភ្នំពេញ​៖​ ធនាគារជាតិ ​នៃកម្ពុជា​ បានសម្រេចដកហូតអាជ្ញាបណ្ណពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស បន្ទាប់ពីរកឃើញថា គ្រឹះស្ថាននេះ ​មិនបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ​របស់​ធនាគារ​ជាតិ​នៃកម្ពុជា។​ គ្រឹះស្ថាន​ផ្តល់សេវាទូទាត់សងប្រាក់​ អេច-ផេ សឺវីស ​ម.ក ​បាន​ទទួល​អាជ្ញាបណ្ណ​កាលពីថ្ងៃទី៦​ ខែមីនា ​ឆ្នាំ២០២៥ ​ដើម្បីធ្វើប្រតិបត្តិការទូទាត់សងប្រាក់។ ​ ធនាគារជាតិ ​បានសម្រេចដកហូត​អាជ្ញាបណ្ណកាលពីថ្ងៃទី ​២០ ​ខែមីនា ​ឆ្នាំ២០២៦ ​ដោយទុករយៈពេល ​១៥ ថ្ងៃ ដើម្បីឱ្យគ្រឹះស្ថានស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦​ ធនាគារជាតិ​នៃ​កម្ពុជា បានតែងតាំងក្រុមហ៊ុន​សវនកម្ម រីចន៍&ផាតនើរ ជាក្រុមហ៊ុនជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់​សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស។ ​តាមរយៈការអនុវត្តនីតិវិធីជម្រះបញ្ជីក្រុមហ៊ុនសវនកម្ម រីចន៍ & ផាតនើរ នឹងប្រកាសជូនដំណឹង ជាសាធារណៈ យ៉ាងយូរបំផុតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦​ ដើម្បីអនុវត្តនីតិវិធី​កំណត់​អត្ត​សញ្ញាណ និង​បញ្ជាក់ពីភាពជាម្ចាស់បំណុលស្របច្បាប់។ ​គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ​អេច-ផេ សឺវីស ពុំមែនជាធនាគារ និងមិនមានសិទ្ធិ​ទទួល​ប្រាក់បញ្ញើ ​និង​ផ្តល់ឥណ​ទាន​នោះទេ។ ធនាគារជាតិនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន​លើការអនុវត្តការជម្រះបញ្ជី​ ...

Go to News Site