Collector
កងរាជអាវុធហត្ថស្រុកដងទង់ ឃាត់ខ្លួនក្មេងទំនើង ៥នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូបង្កអសន្តិសុខលើផ្លូវសាធារណៈ | Collector
កងរាជអាវុធហត្ថស្រុកដងទង់ ឃាត់ខ្លួនក្មេងទំនើង ៥នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូបង្កអសន្តិសុខលើផ្លូវសាធារណៈ
Nokorwat News

កងរាជអាវុធហត្ថស្រុកដងទង់ ឃាត់ខ្លួនក្មេងទំនើង ៥នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូបង្កអសន្តិសុខលើផ្លូវសាធារណៈ

ខេត្តកំពត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ បានចុះអនុវត្តវិធានការច្បាប់ និងអប់រំណែនាំដល់ក្រុមសិស្សសាលា និងក្មេងទំនើងចំនួន ៥នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ កិច្ចប្រតិបត្តិការ និងការឃាត់ខ្លួនកិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០៩:៣៥នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពត និងមានការឯកភាពពី លោក កឹម បូណា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដងទង់។ លោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ បានដឹកនាំកម្លាំងសរុប ០៩នាក់ ប្រើប្រាស់មធ្យោបាយរថយន្ត ០១គ្រឿង និងម៉ូតូ ០៤គ្រឿង ចុះឃាត់ខ្លួនយុវជនទាំង ៥នាក់ រួមមាន៖ ១. ឈ្មោះ នួន សុភ័ក្ដ្រ អាយុ ១៤ឆ្នាំ (កសិករ) ២. ឈ្មោះ ធាន ពុទ្ធី អាយុ ១៤ឆ្នាំ (កសិករ) ៣. ឈ្មោះ ...

Go to News Site