Nokorwat News
ខេត្តតាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី១១ មេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) ។ នាឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រជាមួយឆន្ទៈ និងមនសិកា “ឧត្តមនិយម” ផលប្រយោជន៍ជាតិ និងប្រជាជន។ ជាមួយគ្នានេះដែរ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស និងឯករាជ្យនយោបាយ លើការដឹកជញ្ជូនផ្លូវទឹក ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពយុទ្ធសាស្ត្រ បច្ចេកទេស និងថវិកា។ គម្រោងនេះ គឺជាការស្តារឡើងវិញនូវផ្លូវទឹក ដែលបុព្វបុរសខ្មែរយើង ធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិ គឺប្រមាណជាង ២០០០ឆ្នាំមុន។ ...
Go to News Site