Collector
សមត្ថកិច្ចនគរបាលបញ្ជូន ក្រុមក្មេងទំនើង ចំនួន ១០នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី បង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត) | Collector
សមត្ថកិច្ចនគរបាលបញ្ជូន ក្រុមក្មេងទំនើង ចំនួន ១០នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី បង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)
Nokorwat News

សមត្ថកិច្ចនគរបាលបញ្ជូន ក្រុមក្មេងទំនើង ចំនួន ១០នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី បង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន ១០នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី បង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)។ នគរបាលស្រុកកំពង់រោទិ៍បានអោយដឹងថា កាលពីថ្ងែទី០៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងទំនើងមួយក្រុមបាននាំគ្នាធ្វើ សកម្មភាពបង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)នៅចំណុចដីឡូតិ៍ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រោយទទួលព័ត៌មានរួច ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១០នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាង÷ ម៉ូតូ ០២គ្រឿង និងកាំបិត ០៥ដេីម។ បច្ចុប្បន្នក្រុមក្មេងទំនើង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សុថាន

Go to News Site