Collector
សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុករថយន្ត Ford Raptor បណ្តាលរងរបួសធ្ងន់ | Collector
សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុករថយន្ត Ford Raptor បណ្តាលរងរបួសធ្ងន់
Nokorwat News

សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុករថយន្ត Ford Raptor បណ្តាលរងរបួសធ្ងន់

ភ្នំពេញ÷បុរសម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូក្នុងល្បឿនលឿនហើយជ្រុលទៅបុកនិងរថយន្ត១គ្រឿងទៀតបណ្តាលរងការខូចខាតសង្ស័យស្រវឹងស្រា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៥៦ សង្កាត់ទឹកល្អក់ទី២  ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥គ្មានស្លាកលេខបើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏រេចង្កូតចូលទៅគន្លងផ្លូវម្ខាងទៀតជ្រុលទៅបុកជាមួយនឹងរថយន្ត Ford Raptor មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2CJ-9071 ចំពីមុខផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷ចន្ទ លីហ្សា

Go to News Site