Kampuchea Thmey Daily
កម្ពុជាបានឱ្យប្រេសិតពិសេសទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង កាលពីថ្ងៃទី១០ ខែមេសា និងបានប្រគល់លិខិតអបអរសាទរមួយដល់ប្រធានាធិបតីថ្មីរបស់ប្រទេសនេះផងដែរ។ ប្រេសិតពិសេសកម្ពុជាដឹកនាំដោយឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រលោក ចម ប្រសិទ្ធ បានទៅជួបនឹងពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក មីន អ៊ុងឡាំង ពីការគាំទ្រ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ ក្នុងជំនួបនោះលោក មីន អ៊ុងឡាំង បានលើកឡើងថា កម្ពុជា ជាប្រទេសជិតស្និទជាមួយមីយ៉ាន់ម៉ា ហើយប្រទេសទាំងពីរគួរមានកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ខណៈលោកក៏បានអរគុណកម្ពុជាចំពោះជំនួយជួលដល់មីយ៉ាន់ម៉ានៅពេលជួបគ្រោះធម្មជាតិកន្លងមកផងដែរ។ ប្រេសិតពិសេសកម្ពុជាលោក ចម ប្រសិទ្ធ បានពាំនាំនូវការអបអរសាទររបស់ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ថាមីយ៉ាន់ម៉ា នៅបន្តជាមិត្តល្អរបស់កម្ពុជា ហើយនឹងនៅតែបន្តគាំទ្រគ្នាទៅវិញទៅមក។ ក្រៅពីជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាថ្មី លោក ចម ប្រសិទ្ធ ក៏ជួបពិភាក្សាការងារជាំមួយលោក U Tin Maung Swe ដែលរដ្ឋមន្ត្រីការបរទេសថ្មីមីយ៉ាន់ម៉ានៅម៉ោង ១០យប់ផងដែរ។ គួរឱ្យដឹងផងដែរថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានក្លាយជាប្រធានាធិបតីស៊ីវិលក្រោយបានស្បថចូលកាន់តំណែងកាលពីថ្ងៃទៅ១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានការបោះឆ្នោតដែលរងការរិះគន់ពីលោកខាងលិចកាលពីចុងឆ្នាំ២០២៥។ ក្នុងពេលសច្ចាប្រណិធានលោក មីន អ៊ុងឡាំង […] The post កម្ពុជាទទួលស្គាល់លោក មីន អ៊ុងឡាំង ជាប្រធានាធិបតី មីយ៉ាន់ម៉ា និងជូនពរលោកឱ្យទទួលបានជោគជ័យក្នុងការដឹកនាំប្រទេស appeared first on Kampuchea Thmey Daily .
Go to News Site