Collector
ក្មេង​មួយ​ក្រុម​កាប់​ក្មេង​វត្ត​ដាច់​ប្រអប់ដៃ​ឆ្វេង​ធ្លាក់​លើ​ដី​​ និង​ស្រាំ​លលា​ដ៏​ក្បាល​របួសធ្ងន់​ធ្ងរ | Collector
ក្មេង​មួយ​ក្រុម​កាប់​ក្មេង​វត្ត​ដាច់​ប្រអប់ដៃ​ឆ្វេង​ធ្លាក់​លើ​ដី​​ និង​ស្រាំ​លលា​ដ៏​ក្បាល​របួសធ្ងន់​ធ្ងរ
Nokorwat News

ក្មេង​មួយ​ក្រុម​កាប់​ក្មេង​វត្ត​ដាច់​ប្រអប់ដៃ​ឆ្វេង​ធ្លាក់​លើ​ដី​​ និង​ស្រាំ​លលា​ដ៏​ក្បាល​របួសធ្ងន់​ធ្ងរ

ខេត្តកំពង់ចាម​ ៖ ក្មេង​វត្ត​ម្នាក់​មានជីវិត​អភ័ព្វ​ ត្រូវ​បាន​ឪពុក​ម្ដាយ​បោះបង់​ចោល​ឱ្យមក​នៅ​ជាមួយ​ព្រះ សង្ឃ​ក្នុង​វត្ត​បឹង​កុក ក្រុង​កំពង់ចាម តាំង​តែ​ពី​អាយុ ប្រមាណ​៥​ឆ្នាំ ដោយសារ​ឪពុក​ពិការ​ជើង​សងខាង គ្មាន​លទ្ធភាព​ចិញ្ចឹម​ ។ ​លុះដល់​អាយុ​១៦​ឆ្នាំ បែរជា​ត្រូវ​ក្មេង​ពាល​ប្រើ​ដាវ​កាប់​ប្រហារ​បណ្ដាល​ឱ្យ​ដាច់​ប្រអប់ដៃ​ឆ្វេង​ម្ខាង​ធ្លាក់​លើ​ដី ​និង​ស្រាំ​លលា​ដ៏​ក្បាល របួស​ជា​ទម្ងន់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ​ នៅ​ចំណុច​ក្បែរ​ទីតាំង​ស្ថានីយ៍​បូមទឹក​រដ្ឋាករទឹក​ខេត្ត​មាត់ទន្លេ ក្រុង​កំពង់ចាម​ ។ ហេតុការណ៍​អំពើ​កាប់​ប្រហារ​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១​យប់​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១២ មេ​សា ឆ្នាំ​២០២៦ ចំពោះ​ជន​បង្ក​គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ និង​ចាប់ខ្លួន​បាន​នៅឡើយ​ ។ យោង​តាម​សម្ដី​សាក្សី​មួយ​រូប​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជនពាល​ម្នាក់​បាន​ពាក់មួក​ហើយ​ប្រាប់​ម្ចាស់ ផ្ទះ​ថា ​ឈឺពោះ​សុំ​ចូល​បន្ទប់ទឹក​បត់ជើង​មួយ​ភ្លែត គ្រាននោះ​ម្ចាស់ផ្ទះ​បានឱ្យ​ចូល​ទៅ​ពេល​ដែល​ចេញ​មក​ក្រៅ​វិញ​បាន​បន្តិច ​ស្រាប់តែ​កើតហេតុ​ដោយ​ជន​មិន​ស្គាល់​អត្ត​សញ្ញា​នេះ បាន​កាប់​ប្រហារ​លើ​យុវជន​ម្នាក់​ជា​ហេតុ​បណ្ដាល​ឲ្យ​ដាច់​ប្រអប់ដៃ​ធ្លាក់​លើ​ដី ហើយ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ​ឯ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​។ យោង​តាម​សម្ដី​សាក្សី​បានឱ្យ​ដឹង​ទៀត​ថា ពេល​ដែល​យុវជន​រង​របួស​ ហើយ​បាន​ប្រឹង​រត់គេច​ទាំង​របួស​បាន​ប្រមាណ​មិន​ដល់​១០​ម៉ែត្រ​ផង​ គាត់​ដួល​ទៅ​លើ​ផ្លូវថ្នល់ ។ ​គ្រានោះ​ មាន​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​មក​ទិញ​បារី​ជក់​ឃើញ​អាណិត ​ក៏​បាន​ជួយ​គ្រា​លើកដាក់​លើ​ម៉ូតូ ​បន្ទាប់​មក​ក៏​មាន​ប្រជាជន​ម្នាក់​ទៀត​ស្ម័គ្រចិត្ត​ជួយ​ទប់​ពីក្រោយ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។ ក្រោយហេតុការណ៍​កាប់​ប្រហារ​មួ​យស​ន្ធុះ​ធំ​ ក៏​បាន ឃើញ​កម្លាំង​សមត្ថកិច្ច​មក​ដល់​សួរនាំ​រកហេតុ​ផល​តែ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ពិតប្រាកដ​ផ្ដើម​ចេញ​មក​ពី​អ្វី​នោះ​ទេ ​។ ស្ត្រី​ឈ្មោះ​វួ​ច ឆេ​ង អាយុ​៥៨​ឆ្នាំ ​រស់នៅ​ភូមិ​បឹង​កុក​ទី​២ បាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​បាន​មក​លក់ដូរ​នៅ​វត្ត​បឹង​កុក​តាំងពី​យូរ​មក​ហើយ​ មាន​ពេល​មួយ​នោះ​ ...

Go to News Site