Collector
នគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនខ្លួនសង្ស័យម្នាក់លួចម៉ូតូដែលមានភ្ជាប់GPS | Collector
នគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនខ្លួនសង្ស័យម្នាក់លួចម៉ូតូដែលមានភ្ជាប់GPS
Nokorwat News

នគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនខ្លួនសង្ស័យម្នាក់លួចម៉ូតូដែលមានភ្ជាប់GPS

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៩ និង១០នាទី នៅចំណុវផ្លូវលំស្ថិតនៅភូមិត្រពាំងខ្នារ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យបង្កដោយជនសង្ស័យមិនស្គាល់អតសញ្ញាណបានលួចយកម៉ូតូម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ផ្លាក់លេខ ភ្នំពេញ 1LH-3679។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានទាក់ទងជាមួយជនរងគ្រោះឈ្មោះ ខុម សារ៉ាឌី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយម៉ូតូខាងលើមានភ្ជាប់ប្រព័ន្ធ (GPS) ក៏បានតាមរក នឹងឆែកមើលឃើញនៅចំណុចភូមិថ្មី សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡោះ ប៊ុនលី ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលជាអ្នកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ។ ក្រោយធ្វើសកម្មភាពរួច រូបគេបានយកម៉ូតូដែលលួចបានយកទៅលាក់ទុកនៅចំណុចផ្ទះរបស់ឈ្មោះ នឿន រិទ្ធ(ហៅម៉េន) ចំណែកផ្លាកលេខម៉ូតូ ឈ្មោះ នឿន រិទ្ធ ជាអ្នកដោះយកទៅ ...

Go to News Site