Nokorwat News
ភ្នំពេញ÷នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០០ :៣០នាទីយប់រំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ដែលពួកគេបានបង្កភាពអនាធិបតេយ្យនៅវេលាកណ្ដាលអាធ្រាត្រ។ មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅវេលាម៉ោងខាងលើក្មេងទំនើង០២ក្រុមទំនាស់គ្នាប្រើកាំបិត បុ័ងតោ,ដំបងឈើមូល និងដុំថ្មដេញកាប់គ្នា,វាយ និងគប់គ្នាទៅវិញទៅមក ដែលប្រព្រឹត្តនៅចំណុចមុខផ្សារ ដើមគរ ផ្លូវលេខ២៤៥ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ ។ *ជនសង្ស័យ០២ក្រុម០៤នាក់ (ក្រុមទី១) ១-ឈ្មោះ ផេង មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២៤៥ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ ផេង កុម្ភ: ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុរថយន្ត ស្នាក់នៅក្នុងឃ្លាំងលក់រថយន្ត ផ្លូវអ្នកឧញ៉ាម៉ុងឬទ្ធី ...
Go to News Site