Collector
មិត្តពិតប្រាកដ ដែលតែងតែនៅក្បែរ និងអាចពឹងពាក់គ្នាបានជានិច្ច ក្នុងគ្រប់កាលៈទេសៈដែល កម្ពុជាជួបអាសន្ន | Collector
មិត្តពិតប្រាកដ ដែលតែងតែនៅក្បែរ និងអាចពឹងពាក់គ្នាបានជានិច្ច ក្នុងគ្រប់កាលៈទេសៈដែល កម្ពុជាជួបអាសន្ន
Nokorwat News

មិត្តពិតប្រាកដ ដែលតែងតែនៅក្បែរ និងអាចពឹងពាក់គ្នាបានជានិច្ច ក្នុងគ្រប់កាលៈទេសៈដែល កម្ពុជាជួបអាសន្ន

«កន្លងមក សកម្មភាពឈ្លានពានប្រដាប់អាវុធនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបណ្តាល ឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋានរបស់ប្រជាពលរដ្ឋ និងវត្តអារាម ជាច្រើន ពិសេសនៅក្នុងភូមិសាស្ត្រខេត្តដែលជាប់ព្រំដែន។ ស្ថានភាពដ៏លំបាកនេះ បានបង្ខំឱ្យប្រជា ពលរដ្ឋខ្មែររាប់ពាន់គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង ត្រូវជម្លៀសខ្លួនចេញ ពីលំនៅឋានជាបន្ទាន់ មកស្នាក់នៅតាមទីជម្រកបណ្តោះអាសន្ន ឬមណ្ឌលសុវត្ថិភាព ដោយកំពុង ប្រឈមមុខ នឹងការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង»។ នេះបើតាម លោកបណ្ឌិត កៅ មុយ ថង អ្នកវិភាគសង្គម។ ថ្លែងបន្ទាប់ពី បានឃើញ លោកទូតចិនបន្តចុះជួប និងផ្តល់ជំនួយដល់ជនភៀសសឹកកម្ពុជា កាលពីថ្ងៃទី១២ ខែមេសា , លោកបណ្ឌិត បានរៀបរាប់ទៀតថា «ក្នុងគ្រាដ៏សែនលំបាកនេះ យើងបានឃើញយ៉ាងច្បាស់ពីមិត្តពិតប្រាកដដែលតែងតែនៅក្បែរ និង អាចពឹងពាក់គ្នាបានជានិច្ច ក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបអាសន្ន ដូចពាក្យចាស់ពោលថា «មិត្ត ល្អ ស្គាល់គ្នាក្នុងគ្រាក្រ»។ ក្នុងនាមជា «មិត្តដែកថែប» ប្រទេសចិនបានឈានមុខគេដំបូងបង្អស់ក្នុង ការផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកដល់កម្ពុជា។ ជាក់ស្តែង ប្រជាជនកម្ពុជាពិតជាមានក្តីរំភើប និងកក់ ក្តៅយ៉ាងក្រៃលែង ដែលបានឃើញ ឯកឧត្តម វ៉ាង ...

Go to News Site