Nokorwat News
ខេត្តសៀមរាប៖ មន្ត្រីនគរបាលខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី១៤ខែមេសានេះថានៅវេលាម៉ោង២១ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ មានក្មេងទំនើងឈ្មោះ វ៉ាន់ បានដឹកគូរកនពីរនាក់ ប្រដាប់ដោយដាវ ហាក់ចង់បើកឆាក ប្រយុទ្ធជាមួយសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យ ខ្លាច អំពីសុខសុវត្ថិភាពរបស់ពួកគាត់ និងក្រុមគ្រួសារ ដែលរស់នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចខេត្តសៀមរាបបន្តថា បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចាត់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌ ចុះស្រាវជ្រាវ ស្វែងរកមុខសញ្ញាពាក់ព័ន្ធរហូតដល់នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ នាំខ្លួនមុខសញ្ញាចំនួន ៣នាក់ មកធ្វើការស្រង់ចម្លើយ៖ ឈ្មោះ ឃោ ចេន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកសិករ ទីស្រុកកំណើតភូមិពោរីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងស្នាក់បច្ចុប្បន្ននៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ...
Go to News Site