Collector
ប្តីតាមទាន់ប្រពន្ធលួចមាន​ប្រុសស្នេហ៍នៅវេលាជិតភ្លឺចាក់​ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ | Collector
ប្តីតាមទាន់ប្រពន្ធលួចមាន​ប្រុសស្នេហ៍នៅវេលាជិតភ្លឺចាក់​ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
Nokorwat News

ប្តីតាមទាន់ប្រពន្ធលួចមាន​ប្រុសស្នេហ៍នៅវេលាជិតភ្លឺចាក់​ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្ត​ព្រៃវែង ៖​ ​កាលពីវេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី១៣ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី១៤ មេ​សា ជា​ថ្ងៃ​ទី១នៃ​ពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​ឃុំ​កន្សោម​អក ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មានករណី​បុរស​ម្នាក់​តាម​ទាន់​ប្រពន្ធ​កំពុង​លួច​ជួប​ជាមួយ​ប្រុស​ស្នេហ៍​នៅ​ក្បែរ​គុ​ម្ភ​ឬ​ស្សី ធ្វើ​ឲ្យ​ទប់​កំហឹង​មិន​បាន ក៏​យក​កូនកាំបិត​ចាក់​ប្រុស​​ស្នេហ៍​ស្លាប់​ក្នុង​ថ្លុកឈាម និង​ចាក់​ប្រពន្ធ​ជា​ច្រើន​កាំបិត​បបណ្ដាលឱ្យ​រង​របួសធ្ងន់ ​បង្កការ​ភ្ញាក់​ផ្អើល​ឆោឡោ​ទាំង​កណ្ដាល​យប់​។ បុរស​ជា​ជន​ដៃដល់​ឈ្មោះ មឿ​ន ចិត្ត អាយុ៤៥ ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​ ក្រោយ​ពី​បង្កហេតុ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះស្បោង គុយ​គី អាយុ ៤១ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ស្វាយរៀង​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ រីឯ​បុរស​ជា​សាហា​យ​មានឈ្មោះ អេ​ង លន់ អាយុ៤០ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ តាម​ចម្លើយ​សារភាព​របស់​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ថា​ រូបគេ​បាន​សង្ស័យ​ប្រពន្ធ​ក្បត់​លួច​មាន​សាហា​យ​ជា​យូរ​មក​ហើយ តែ​មិន​ទាន់​ចាប់​បាន​ភស្តុ​តាង រហូត​មក​ដល់​វេលា​ម៉ោង២និង៥០ នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ១៤ ខែមេ​សា ពេល​ខ្លួន​ភ្ញាក់ពីដេក​បំណង​ឡើង​ទៅ​បត់ជើងតូច ស្រាប់ តែ​បាត់​ប្រពន្ធ​មិនឃើញ​នៅ​ក្នុង​បន្ទប់ ទើប​ចេញ​ដើរ​រក​ខាងក្រៅ​ផ្ទះ ស្រាប់តែ​ឃើញនាង​​កំពុង​នៅ​ នែបនិត្យ​ ជាមួយ​ប្រុស​សាហា​យ នៅ​ក្បែរ​​គុ​ម្ភ​ឬ​ស្សី​ខាងក្រោយ​ផ្ទះ ទើប​កើត​ចិត្ត​ក្តៅក្រហាយ ហើយ​ក៏​យក​កូនកាំបិត​ចាក់​សម្លាប់​ទាំង​ពីរ​នាក់​តែ​ម្ដង​ទៅ​។ បុរស​ជា​ប្ដី​បានបញ្ជាក់​ទៀតថា ក្រោយ​ពី​ចាក់​សម្លាប់​ប្រុស​សាហា​យ​រួច រូបគេ​បាន​ចាក់​ប្រពន្ធ​ជា​ច្រើន​កាំបិត​រហូត​ដេក​ដូ​ល​លើ​ដី ដោយ​គិត​ថា​ប្រពន្ធ​ស្លាប់​ហើយ ទើប​រូបគេ​ស្រែក​ប្រាប់​បងប្អូន​សាច់ញាតិ ធ្វើ​ឲ្យ​ផ្អើល​ឆោឡោ​ឡើង និង​មាន​សមត្ថកិច្ច​ចុះ​មក​ចាប់​ឃាត់​រូបគេ​ភ្លាម​ៗ​តែ​ម្ដង​។ ...

Go to News Site