RFI ខេមរភាសា
កាលពីចុងសប្តាហ៍កន្លងទៅ កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរីបានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើទីតាំងឆបោកអនឡាញមួយកន្លែងស្ថិតនៅកណ្តាលក្រុងសែនមនោរម្យ។ នៅក្នុងប្រតិបត្តិការបង្រ្កាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប ២៦២នាក់ ក្នុងនោះមានជនជាតិថៃ ៥៨នាក់។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ក្រុមនេះបានធ្វើប្រតិបត្តិការឆបោកទៅកាន់ប្រទេសថៃក្នុងរូបភាពក្លែងបន្លំលក់ទំនិញអនឡាញ និងឆបោកទៅសហរដ្ឋអាមេរិកក្នុងរូបភាពក្លែងបន្លំការវិនិយោគរូបិយប័ណ្ណឌីជីថលគ្រីបតូ។
Go to News Site