Collector
លោក Tô Lâm អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមធ្វើដំណើរទៅដល់ក្រុងប៉េកាំងជាដំណើរចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅចិន | Collector
លោក Tô Lâm អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមធ្វើដំណើរទៅដល់ក្រុងប៉េកាំងជាដំណើរចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅចិន
Nokorwat News

លោក Tô Lâm អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមធ្វើដំណើរទៅដល់ក្រុងប៉េកាំងជាដំណើរចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អន្តរជាតិ ៖ តបតាមការអញ្ជើញរបស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោកTô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។ នៅព្រឹកថ្ងៃទី ១៤ ខែមេសា លោកTô Lâm បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង។ លោកXi Jinping នឹងជួបពិភាក្សាការងារជាមួយលោកTô Lâm ។ លោកLi Qiang នាយករដ្ឋមន្ត្រីចិន លោកZhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងលោក Wang Huning ប្រធានសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនក៏នឹងជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយ លោកTô Lâm ផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់នាពេលថ្មីៗនេះថា ប្រទេសចិនរំពឹងថាដំណើរទស្សនកិច្ចនេះនឹងបន្តពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ជំរុញការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលមានកម្រិតកាន់តែខ្ពស់ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក៏ដូចជារួមគ្នាជំរុញការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមពិភពលោក និងរួមគ្នាគាំពារសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕ ប្រភព ៖ (CCFR)

Go to News Site