Collector
អគ្គីភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ | Collector
អគ្គីភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ
Nokorwat News

អគ្គីភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ មានអគ្គិភ័យ បានឆាបឆេះទីតាំងឃ្លាំងស្តុកក្រណាត់មួយកន្លែង កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ។ ទីតាំងកើត ហេតុ ស្ថិតនៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងមូលដ្ឋានសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត គេបានឃើញផ្សែងហុយចេញពីផ្ទះឃ្លាំងស្តុកក្រណាត់ធំមួយ រួចបង្កជាអណ្តាតភ្លើងយ៉ាងធំ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបពលរដ្ឋក្នុងភូមិនាំគ្នាស្រែកឲ្យជួយយកទឹកពន្លត់ និងខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ ។ បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជា ច្រើនគ្រឿង ចេញពីគោលដៅជិតបំផុត ទៅអន្តរាគមន៍ភ្លាមៗផងដែរ ។ នៅក្នុងការអន្តរាគមន៍នេះ មន្ត្រីជំនាញបាននិងកំពុងបន្តធ្វើការគ្រប់គ្រងស្ថានការណ៍ដោយធ្វើយ៉ាងណាមិនឲ្យរាលដាល និងមិនមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះឡើយ ។ ទោះជាយ៉ាងណា មូលហេតុនៃការឆេះ មន្ត្រីជំនាញមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយបច្ចុប្បន្ន កំពុងធ្វើការស្រាវជ្រាវជាបឋមសិន ៕

Go to News Site