RFI ខេមរភាសា
នៅថ្ងៃអង្គារទី១៤មេសា លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញមកសរសេរគាំទ្រសារនយោបាយរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាអំឡុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ សារនយោបាយរបស់លោក ហ៊ុន សែន អំពីការប្រៀបធៀបស្ថានភាពតានតឹងផ្នែកព្រំដែន គ្រាន់ជារបួសកូនដៃមួយដែលមិនអាចធ្វើឲ្យខ្លួនប្រាណពិការទាំងមូល។ ក៏ប៉ុន្តែសារនយោបាយរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះត្រូវអ្នកនយោបាយនៅក្រៅប្រទេសមួយចំនួនវាយប្រហារថា ជាការប្រមាថដល់វីរកងទ័ពកម្ពុជាដែលបានពលីក្នុងសមរភូមិសង្រ្គាមជាមួយថៃកន្លងទៅនេះ។
Go to News Site