Collector
ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្សកំពុងក្លាយជាសារមន្ទីរវប្បធម៌ផ្នែកព្រះពុទ្ធសាសនាបន្ទាប់ពីការជួសជុល | Collector
ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្សកំពុងក្លាយជាសារមន្ទីរវប្បធម៌ផ្នែកព្រះពុទ្ធសាសនាបន្ទាប់ពីការជួសជុល
RFI ខេមរភាសា

ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្សកំពុងក្លាយជាសារមន្ទីរវប្បធម៌ផ្នែកព្រះពុទ្ធសាសនាបន្ទាប់ពីការជួសជុល

បន្ទាប់ពីការបិទបញ្ចប់ការជួសជុលជាថ្មីម្តងទៀតកាលពីចុងឆ្នាំ២០២៥ ព្រះវិហារនិងព្រះពុទ្ធអដ្ឋរស្សនៅលើកំពូលភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល បានបើកទ្វារជាលើកដំបូងឲ្យសាធារណជនចូលទស្សនា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្ស ដែលធ្លាប់ជាទីកន្លែងសក្ការបូជាដ៏សំខាន់ សម្រាប់ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រខ្មែរ នឹងក្លាយទៅជាសារមន្ទីរវប្បធម៌ផ្នែកព្រះពុទ្ធសាសនា នាពេលខាងមុខ សម្រាប់ការសិក្សាស្រាវជ្រាវ។  ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្ស ក៏ជាទីកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលរក្សាទុកនូវស្នាដៃសិល្បៈខ្មែរតាំងពីសម័យកណ្តាល និងរចនាបថសម័យអង្គរផងដែរ។

Go to News Site