Nokorwat News
ខេត្តកំពង់ចាម៖ មន្ត្រីនគរបាលក្រុងកំពង់ចាមបានឲ្យ ដឹងនៅថ្ងៃទី១៥ ខែមេសានេះថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យគ្រប់កម្លាំងជំនាញខិតខំ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទ ល្មើស ពិសេសក្នុងព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ចាម ដើម្បីរក្សាបាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ រហូតមកដល់វេលាម៉ោង១០:៣០នាទី នៅថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០២៦ កម្លាំងជំនាញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមុខសញ្ញា ធ្វើសកម្មភាព ប៉ុនប៉ងលួច នៅក្នុងបរិវេណកម្មវិធីសង្ក្រាន្តមុខសាលាខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយក្នុងនោះ ឃាត់ខ្លួនមុខសញ្ញាបានចំនួន០១នាក់ ឈ្មោះ គា ដែន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពីបទលួច) និងឆែកឆេរ រកឃើញវត្ថុតាងដាក់ជាប់តាមខ្លួនមាន (កន្ត្រៃកាត់ដែកតូច) ប្រវែង៥Cmចំនួន០១ និងទូរស័ព្ទដែម៉ាក អាយហ្វូន ១២ប្រូមិច ...
Go to News Site