Collector
Update៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ | Collector
Update៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ
Nokorwat News

Update៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ

ភ្នំពេញ៖ ឈាមស្រែកស្បែកហៅ ជនដៃដល់ដែលជាអតីតប្តីបាញ់និងវាយសម្លាប់ប្រពន្ធ ត្រូវកម្លាំងនគរបាលចាប់បានហើយនៅស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃ១៥ ខែ មេសា ឆ្នាំ២០២៦។ ជនសង្ស័យត្រូវបានបញ្ជូនមកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី។ អតីតប្ដីដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះធូក ជី អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងហាងសាឡនយីហោ«ម៉ា មី» និងតាមវាយបន្ថែមដល់ក្នុងហាងកាត់សក់យីហា«BORIN»នៅទល់មុខគ្នានោះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ នាវេលាម៉ោងប្រមាណ៧យប់ថ្ងៃកើតហេតុដដែលនោះ ។ ចំណែកឯឃាតករវិញ គឺជាអតីតប្ដីរបស់នាង ដែលបានលែងលះគ្នាកន្លងមក ។ ស្ត្រីរងគ្រោះដែលរងការបាញ់ ប្រហារ និងវាយសម្លាប់នោះឈ្មោះ ជុន តឿ អាយុ២២ឆ្នាំ មុខរបរម្ចាស់ហាងសាឡន«ម៉ា មី» មានទីតាំងស្ថិតនៅក្នុងផ្សារទួលពង្រ ដែលជាកន្លែងកើតហេតុនោះ នាងមានទីលំនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។ អតីតប្ដីដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះធូក ជី អាយុ៣៩ ...

Go to News Site