Collector
តើសាររបស់លោក ហ៊ុន សែន ស្តីពីការប្រារព្ធពិធីនគរសង្ក្រាន្តឆ្លុះបញ្ចាំងបែបណាក្នុងបញ្ហាព្រំដែន? | Collector
តើសាររបស់លោក ហ៊ុន សែន ស្តីពីការប្រារព្ធពិធីនគរសង្ក្រាន្តឆ្លុះបញ្ចាំងបែបណាក្នុងបញ្ហាព្រំដែន?
RFI ខេមរភាសា

តើសាររបស់លោក ហ៊ុន សែន ស្តីពីការប្រារព្ធពិធីនគរសង្ក្រាន្តឆ្លុះបញ្ចាំងបែបណាក្នុងបញ្ហាព្រំដែន?

នៅថ្ងៃទី១៤ ខែមេសា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារប្រតិកម្មទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសដែលបានរិះគន់រដ្ឋាភិបាលជុំវិញការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសជិតខាង។ « របួសកូនដៃមួយមិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ » នេះជាសារដែលលោក ហ៊ុន សែនដែលចង់សំដៅថា បញ្ហាព្រំដែនមិនគួរធ្វើឱ្យបង្អាក់សកម្មភាពសេដ្ឋកិច្ចសង្គមដោយមិនរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនោះទេ។ សម្រាប់អ្នកវិភាគនយោបាយ សារបែបនេះនឹងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្ត។ តែសម្រាប់អ្នកនាំពាក្យព្រឹទ្ធសភា ពលរដ្ឋខ្មែរបានយល់ច្បាស់អំពីអត្ថន័យនៃសារនោះ។

Go to News Site