Collector
អាល្លឺម៉ង់​ប្រឹង​ប្រមូល​ជំនួយ​​អន្តរជាតិ​ដើម្បី​ជួយ​ស៊ូដង់ដែល​ញាំញី​ដោយ​សង្គ្រាម​បី​ឆ្នាំ | Collector
អាល្លឺម៉ង់​ប្រឹង​ប្រមូល​ជំនួយ​​អន្តរជាតិ​ដើម្បី​ជួយ​ស៊ូដង់ដែល​ញាំញី​ដោយ​សង្គ្រាម​បី​ឆ្នាំ
RFI ខេមរភាសា

អាល្លឺម៉ង់​ប្រឹង​ប្រមូល​ជំនួយ​​អន្តរជាតិ​ដើម្បី​ជួយ​ស៊ូដង់ដែល​ញាំញី​ដោយ​សង្គ្រាម​បី​ឆ្នាំ

ថ្ងៃទី​១៥​មេសា​២០២៦ ជា​គម្រប់​ខួប​បី​ឆ្នាំ​នៃ​ការផ្ទុះ​សង្គ្រាម​នៅ​ស៊ូដង់ រវាងក្រុម​យោធា​​​រដ្ឋាភិបាល​ និងទាហាន​ប៉ារ៉ា។ បើ​តាម​អង្គការ​សហប្រជាជាតិ សង្គ្រាម​នៅស៊ូដង់​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត​នៅលើ​ពិភពលោក។ ជា​សរុប​ ជន​ស៊ូដង់​ជាង​១៤​លាន​នាក់ បាន​រត់​ចេញ​ពីផ្ទះ​សម្បែង និង​ធ្លាក់​ក្នុង​ភាពក្រីក្រ​បំផុត​​។ ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់​រាប់​ម៉ឺន​នាក់។​ ក្នុង​ថ្ងៃ​ខួប​នេះ អាល្លឺម៉ង់​បាន​ដឹកនាំ​ធ្វើ​សន្និសីទ​អន្តរជាតិ ដើម្បី​ប្រមូល​ជំនួយ​ឱ្យ​បាន​១ពាន់​លាន​ដុល្លារ​ទៅ​ជួយ​ពលរដ្ឋ​ស៊ូដង់។

Go to News Site