The Cambodia Daily
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត ប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថាកម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវទឹកដីខ្មែរដែលថៃ បានឈ្លានពានយ៉ាងជ្រៅយកទៅកាន់កាប់ដោយខុសច្បាប់ ទោះទឹកដីទាំងនោះត្រូវថៃ គ្រប់គ្រងក៏ដោយ ក៏នៅតែជាដែនដីស្របច្បាប់របស់កម្ពុជាដែរ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ ហ្វ្រង់ស័រ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅសាធារណរដ្ឋបារាំង នៅថ្ងៃទី៩ មេសា នេះថា លោក ហ៊ុន ម៉ាណែត បានលើកឡើងនូវលក្ខខណ្ឌចំនួនបីរបស់កម្ពុជា ប្រាប់ប្រធានាធិបតីបារាំង។ លោកថា ទី១ កម្ពុជានឹងប្រាប់ពិភពលោកពីការពិតនៃការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលមានន័យថា កម្ពុជានឹងមិនពង្រីកការពិត ឬក៏បំព្រួញការពិតពីបញ្ហានេះឡើយ។ ចំណែកទី២ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវទឹកដីដែលថៃ បានឈ្លានពានយ៉ាងជ្រៅយកទៅកាន់កាប់ដោយខុសច្បាប់សព្វថ្ងៃនេះ ព្រោះថាទោះទឹកដីទាំងនោះត្រូវថៃ គ្រប់គ្រងក៏ដោយ ក៏នៅតែជាដែនដីស្របច្បាប់របស់កម្ពុជាដែរ។ ដោយឡែកទី៣ កម្ពុជានៅតែបន្តរក្សាជំហរដោះស្រាយបញ្ហានេះតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នារហូតមក។ លោក តាន់ ហ្សង់ ហ្វ្រង់ស័រ លើកឡើងថា ពិតមែនតែលោក ហ៊ុន ម៉ាណែត មិនបានស្នើឱ្យប្រធានាធិបតីបារាំង គាំទ្រនយោបាយ ឬកាន់ជើងខាងកម្ពុជាសម្រាប់ដោះស្រាយជម្លោះព្រំដែនជាមួយថៃ […] The post លោក ហ៊ុន ម៉ាណែត ប្រាប់ប្រធានាធិបតីបារាំងថាកម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវទឹកដីខ្មែរដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ appeared first on The Cambodia Daily Khmer .
Go to News Site