Nokorwat News
ខេត្តកណ្តាល៖ មានហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា ជាប់គាំងនៅក្នុងរថយន្តអគ្គិសនីម៉ាក Mazda EZ-60 មួយគ្រឿង ខណៈរថយន្តបានរលត់ភ្លាមៗ និងជាប់ប្រព័ន្ធសោទ្វារ មិនអាចបើកចេញបាន។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ព្រែកខ្សាយ ឃុំស្វាយប្រទាយ ស្រុកស្អាង ខេត្តកណ្ដាល។ តាមព័ត៌មានបឋមបញ្ជាក់ថា រថយន្តបានបើកបរធម្មតា ប៉ុន្តែស្រាប់ តែមានបញ្ហាបច្ចេកទេស បណ្ដាលឲ្យរលត់ និងបិទប្រព័ន្ធខាងក្នុងទាំងស្រុង ចាប់តាំងពីម៉ោងជិត៦ព្រឹក។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបរនៅខាងក្នុងរថយន្តបានលើកដៃឲ្យសញ្ញាសុំជំនួយ ខណៈប្រជាពលរដ្ឋនៅជុំវិញកំពុងព្យាយាមរកវិធីជួយសង្គ្រោះ ដើម្បីបើកទ្វារយានយន្តឲ្យបានឆាប់រហ័ស។ មកទល់ពេលនេះ សមត្ថកិច្ច និងកម្លាំងជំនាញពាក់ព័ន្ធកំពុងចុះអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាដោយប្រុងប្រយ័ត្ន ខណៈមូលហេតុជាក់លាក់នៃការរលត់ និងជាប់ Lock នេះ កំពុងស្ថិតក្រោមការស្រាវជ្រាវបន្ថែម៕
Go to News Site