Collector
ខឹងប្រពន្ធសរសៃខ្ចី ចូលរាំលេងថ្ងៃចូលឆ្នាំ ប្តីវាយផង ទាត់ផង រួចនិយាយថាជាការព្រមាន និងបារម្ភ | Collector
ខឹងប្រពន្ធសរសៃខ្ចី ចូលរាំលេងថ្ងៃចូលឆ្នាំ ប្តីវាយផង ទាត់ផង រួចនិយាយថាជាការព្រមាន និងបារម្ភ
Nokorwat News

ខឹងប្រពន្ធសរសៃខ្ចី ចូលរាំលេងថ្ងៃចូលឆ្នាំ ប្តីវាយផង ទាត់ផង រួចនិយាយថាជាការព្រមាន និងបារម្ភ

ខេត្តកំពង់ស្ពឺ៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋឃាត់ខ្លួនខណៈដែលខឹងប្រពន្ធ សរសៃខ្ចីចូលរាំលេង ហើយប្ដីទប់កំហឹងមិនបានវាយ៣ដៃនិងទាត់ចំនួន១០ជើង បណ្តាលឱ្យរងរបួសជាការព្រមាន។ប្រពន្ធអស់ទ្រាំក៏ប្តឹងនគរបាលឲ្យឃាត់ខ្លួនបុរសជាប្ដីដៃដល់។ នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅមុនពេលឃាត់ ខ្លួនបុរសជាប្ដីខាងលើ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ ណន សំណាង ភេទស្រី អាយុ១៩ឆ្នាំ(ប្រពន្ធ) រស់នៅក្នុងភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ បានមកដាក់ពាក្យប្ដឹងឈ្មោះ ស៊ីម សម្ភស្ស ត្រូវជាប្ដី ថាបានប្រើអំពើហិង្សាលើរូបនាងជាប្រពន្ធបណ្តាលឱ្យរងរបួសច្រើនកន្លែង។ ក្នុងពាក្យបណ្តឹងរបស់ប្រពន្ធបានរៀបរាប់ថា នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះបងថ្លៃស្ថិតនៅភូមិប្រិយ៍ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ប្តីរបស់ខ្ញុំឈ្មោះ ស៊ីម សម្ភស្ស ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ ប្រើអំពើហិង្សាមកលើនាងខ្ញុំដោយវាយចំបបូរមាត់ចំនួន៣ដៃ ចាប់បោចសក់បោកផ្ទប់នឹងជញ្ជាំងផ្ទះ នឹងបានវាយស្មាព្រមទាំងទាត់មកលើនាងខ្ញុំចំនួន១០ជើង បណ្តាលឲ្យនាងខ្ញុំឈឺចុកចាប់ពេញរាងកាយ។ ដោយទ្រាំនូវទង្វើ និងការប្រើអំពើហិង្សាពីសំណាក់បុរសជាប្ដីលែងបានស្ត្រីជាប្រពន្ធក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងរកយុត្តិធម៌។ នគរបាលស្រុកបសេដ្ឋបានទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងក៏ឃាត់ខ្លួនប្រុសជាប្ដីដែលប្រើហិង្សាលើប្រពន្ធ។ ជនដៃដល់ជាប្តីបានឆ្លើយសារភាពថា មូល ហេតុដែលរូបគេប្រើហិង្សាលើប្រពន្ធ ពោះតែខឹងប្រពន្ធរបស់ខ្លួនបានចូលរាំលេងក្នុងភូមិទាំងខ្លួនឯងសសៃខ្ចី ដោយសារតែបារម្ភ និងខឹងប្រពន្ធផងនោះ ក៏វាយ៣ដៃ ទាត់១០ជើងជាការព្រមាន។ ...

Go to News Site