Nokorwat News
ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារថា ៖ នាពេលនេះ គ្មានត្រកូលណាមិនទុកចិត្តត្រកូលណាទេ គ្រប់ត្រកូលខ្មែរទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ មានឆន្ទៈតែមួយ បង្កើនភាពរឹងមាំដើម្បីជាតិខ្មែរយើង។ ជនអគតិមួយចំនួន ផ្សព្វផ្សាយព័ត៌មានបំពុលពីចម្ងាយដែលមិនមានមូលដ្ឋានច្បាស់លាស់ គ្រាន់តែសម្រាប់ផលចំណេញផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ ជនអគតិទាំងនេះ មិនសមហៅខ្លួនឯងថាជាខ្មែរនោះទេ ៕ ដោយ ៖ សិលា
Go to News Site