Nokorwat News
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក្ដនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ បានចូលរួម ពិធីដង្ហែព្រះពុទ្ធប្បដិមាពីវត្តឧណ្ណាលោមមកគង់លើបុសប្បុក និងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ពិធីដង្ហែព្រះពុទ្ធប្បដិមានេះ យកមកគង់លើបុស្បុក បើតាមជំនឿរបស់ប្រជាពលរដ្ឋ ការដង្ហែព្រះពុទ្ធប្បដិមា បន្ទាប់ធ្វើពិធីស្រង់ព្រះ ដែលតែងតែធ្វើឡើងនៅតាមវត្តអារាម និងតាមផ្ទះ តាមភូមិស្រុករៀងៗខ្លួន ខណៈពិធីនេះ ត្រូវបានចាត់ ទុកថា គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយ កាលពីឆ្នាំចាស់ ដើម្បីទទួលយក មកវិញ នូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមគ្រួសារ ។ ពាក់ព័ន្ធការស្រង់ព្រះនេះលោកតាអាចារ្យគណៈកម្មការរៀបចំបានឱ្យដឹងថា៖ទឹកមន្តសម្រាប់ស្រង់ព្រះនេះបាននាំយកមកពីភ្នំកូលេនដែលជាភ្នំដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជាក្រោយធ្វើកិច្ចរួចហើយយកមកស្រង់ព្រះដែលគង់លើបស្បុកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដើម្បីសូមសុំសេចក្ដីសុខសន្តិភាពមានដល់ព្រះរាជាណាចក្រកម្ពុជាផងនិងដល់ប្រជាពលរដ្ឋកម្ពុជាផងនិងសូមសេចក្ដីដល់វិរៈកងទ័ពជួរមុខការពារបូរណៈភាពដឬនដីររបស់យើងផងដែរ។ ពុទ្ធបរិស័ទ ដែលធ្វើបុណ្យនិងស្រង់ព្រះនៅក្នុងទីវត្តអារាម ពេលត្រឡប់ទៅផ្ទះវិញ ក៏អាចធ្វើពិធីស្រង់ព្រះនេះនៅផ្ទះរបស់ខ្លួន ដើម្បីស្រង់ជូនព្រះរស់ ...
Go to News Site