Nokorwat News
Bernardo Silva ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់វ័យ 31 ឆ្នាំ និងជាប្រធានក្រុម Manchester City បានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះថាគាត់នឹងចាកចេញពីក្លឹបអង់គ្លេសនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅរដូវក្តៅ។ Bernardo Silva ឥឡូវនេះកំពុងលេងបញ្ចប់រដូវកាលទី 9 របស់គាត់នៅ Manchester City ក្រោយបានចូលរួមជាមួយក្លឹបនៅឆ្នាំ 2017/2018 ពីក្លឹប បារាំង Monaco ។ សរុបមក ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់វ័យ 31 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាផ្លូវការចំនួន 451 ប្រកួតសម្រាប់ក្លឹបអង់គ្លេស ដែលធ្វើអោយគាត់ក្លាយជាកីឡាករទី 6 ក្នុងបញ្ជីដែលបង្ហាញខ្លួនច្រើនជាងគេសម្រាប់ក្លឹប Man City ។ ជាផលិតផលមួយរបស់សាលាបាល់ទាតើ Benfica កីឡាករ Bernardo Silva បានចាកចេញពីទីក្រុង Lisbon ក្នុងឆ្នាំ 2014 ដើម្បីចូលរួមជាមួយ Monaco ។ ក្រោយ ខ្សែបម្រើរូបនេះបានផ្លាស់ទៅ Manchester City គាត់បានឈ្នះពានរង្វាន់ធំៗដូចជា Champions League និងពានរង្វាន់ Premier ...
Go to News Site