Collector
បទឈប់បាញ់រវាង លីបង់និងអ៊ីស្រាអែល ចាប់ផុយស្រួយ តាំងពីម៉ោង​លោកត្រាំប្រកាសចូលជាធរមាន | Collector
បទឈប់បាញ់រវាង លីបង់និងអ៊ីស្រាអែល ចាប់ផុយស្រួយ តាំងពីម៉ោង​លោកត្រាំប្រកាសចូលជាធរមាន
RFI ខេមរភាសា

បទឈប់បាញ់រវាង លីបង់និងអ៊ីស្រាអែល ចាប់ផុយស្រួយ តាំងពីម៉ោង​លោកត្រាំប្រកាសចូលជាធរមាន

ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​បាន​ប្រកាស​បទឈប់បាញ់​រវាង​អ៊ីស្រាអែល និង​លីបង់ ដែលបានចូលជាធរមាន តាំង​ពី​យប់​ថ្ងៃព្រហស្បតិ៍ទី ១៦មេសា។ បើតាមលោកត្រាំ ដើម្បីឈានឆ្ពោះទៅរកសន្តិភាពរវាងគ្នា មេដឹកនាំ​អ៊ីស្រាអែល និងលីបង់​យល់ព្រម​អនុវត្ត​បទឈប់បាញ់រយៈពេល​១០ថ្ងៃ គិតចាប់តាំងពីម៉ោង ១២យប់ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ នៅព្រឹកថ្ងៃសុក្រនេះ លីបង់ចោទ​អ៊ីស្រាអែល​ថា បាន​រំលោភភ្លាមភ្លែត បទឈប់បាញ់ ប្រកាសដោយ​ប្រធានាធិបតីអាមេរិក ព្រោះថា អ៊ីស្រាអែល​នៅតែបន្ត​បាញ់ប្លោងចូលទឹកដីភាគីខាងត្បូង​របស់​លីបង់។

Go to News Site