Collector
ក្រុមហ៊ុនAI ចិន DeepSeek គ្រោងរៃអង្គាសទុនតម្លៃ ចំនួន10 ពាន់លាន | Collector
ក្រុមហ៊ុនAI ចិន DeepSeek  គ្រោងរៃអង្គាសទុនតម្លៃ ចំនួន10 ពាន់លាន
Nokorwat News

ក្រុមហ៊ុនAI ចិន DeepSeek គ្រោងរៃអង្គាសទុនតម្លៃ ចំនួន10 ពាន់លាន

ក្រុមហ៊ុនបច្ចេកវិទ្យា AI ទើបបង្កើតថ្មីរបស់ចិន DeepSeek កំពុងពិភាក្សាជាមួយអ្នកវិនិយោគ ដើម្បីរៃអង្គាសប្រាក់យ៉ាងហោចណាស់ 300 លានដុល្លារ ដោយឱ្យការវាយតម្លៃក្រុមហ៊ុនដល់ទៅកើនដល់10 ពាន់លានដុល្លារ នេះបើយោងតាមសារព័ត៌មាន The Information។ ក្រុមហ៊ុននេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីឆ្នាំមុន ដោយសារម៉ូឌែល AI តម្លៃទាប ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដែលបានធ្វើឲ្យឧស្សាហកម្ម AI និងទីផ្សារហ៊ុនរងការភ្ញាក់ផ្អើល។ តាមរបាយការណ៍ ក្រុមហ៊ុនធ្លាប់បដិសេធការផ្តល់ទុនពីក្រុមហ៊ុនវិនិយោគ និងបច្ចេកវិទ្យាធំៗនៅចិនជាច្រើនដង។ ការរៃអង្គាសទុននេះ បង្ហាញពីតម្រូវការទុនដ៏ធំសម្រាប់ការអភិវឌ្ឍ និងដំណើរការ AI កម្រិតខ្ពស់ ខណៈការប្រកួតប្រជែងក្នុងវិស័យនេះកាន់តែខ្លាំង។ ក្រុមហ៊ុនមិនទាន់ឆ្លើយតបចំពោះសំណើសុំមតិយោបល់ពីសារព័ត៌មាន Reuters នៅឡើយ ហើយ Reuters ក៏មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានភ្លាមៗផងដែរ។ របាយការណ៍ក៏បានបញ្ជាក់ថា អ្នកវិនិយោគអាមេរិកខ្លះ អាចមានការស្ទាក់ស្ទើរ ក្នុងការវិនិយោគទៅក្នុងក្រុមហ៊ុនចិននេះ។ មុននេះ Reuters បានរាយការណ៍ថា DeepSeek មិនបានបង្ហាញម៉ូឌែលសំខាន់របស់ខ្លួនទៅក្រុមហ៊ុនផលិតឈីប អាមេរិកទេ ហើយបានប្រើ បន្ទះឈីប កម្រិតខ្ពស់របស់ Nvidia សម្រាប់បណ្តុះបណ្តាលម៉ូឌែលថ្មី ទោះបីមានការហាមឃាត់ក៏ដោយ។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនបាននិងកំពុងធ្វើការដើម្បីធានាថាក្រុមហ៊ុនក្នុងស្រុកប្រើប្រាស់ប្រព័ន្ធដំណើរការក្នុងស្រុក ...

Go to News Site