Collector
ជិះម៉ូតូលឿនរេចង្កូតទៅបុកខឿនផ្លូវដួលរងរបួសធ្ងន់២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទីមន្ទីរពេទ្យ | Collector
ជិះម៉ូតូលឿនរេចង្កូតទៅបុកខឿនផ្លូវដួលរងរបួសធ្ងន់២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទីមន្ទីរពេទ្យ
Nokorwat News

ជិះម៉ូតូលឿនរេចង្កូតទៅបុកខឿនផ្លូវដួលរងរបួសធ្ងន់២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទីមន្ទីរពេទ្យ

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ទៀតក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុកខឿនចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ស្រាល​ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទីមន្ទីរពេទ្យ ​កាលពីវេលាម៉ោង០៤និង៤២នាទីទៀបភ្លឺ  ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១មានឈ្មោះ ចែម សេក  ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបែកក្បាលខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។  ជនរងគ្រោះទី២មានឈ្មោះ ម៉ៅ ស្រីហាន  ភេទស្រី អាយុ១៨ឆ្នាំ រងរបួសបែកស្នៀតផ្កាខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិតាភ្ញា ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញជនរងគ្រោះជិះម៉ូតូម៉ាកនិច​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងលឿនមិនប្រយ័ត្នក៏េរចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាល។  ក្រោយកេីតហេតុជនរងគ្រោះទាំង០២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

Go to News Site