Kampuchea Thmey Daily
ឧស្សាហកម្មប្រេងពិភពលោក បានខាតបង់ប្រាក់ចំណូលប្រហែល ៥០ ប៊ីលានដុល្លារ ដោយសារតែការរាំងស្ទះផលិតកម្ម រាប់ចាប់តាំងពីជម្លោះអ៊ីរ៉ង់បានផ្ទុះឡើងជិត ៥០ ថ្ងៃមុន ដោយផលប៉ះពាល់រំពឹងថានឹងមានរយៈពេលច្រើនខែ ឬច្រើនឆ្នាំ។ នេះបើយោងតាមការគណនារបស់ក្រុមហ៊ុនទិន្នន័យអន្តរជាតិ Kpler និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ សេចក្ដីរាយការណ៍ពីបញ្ហានេះ ធ្វើឡើងក្រោយពីអ៊ីរ៉ង់បានប្រកាសពីការបើកច្រកសមុទ្រហ័រមូហ្សសម្រាប់កប៉ាល់ពាណិជ្ជកម្ម ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា អាមេរិក និងអ៊ីរ៉ង់នឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយឆាប់ៗនេះ។ ក្នុងអត្ថបទចេញផ្សាយកាលពីថ្ងៃសុក្រ (១៧ មេសា) រ៉យទ័របានស្រង់ទិន្នន័យរបស់ Kpler ដែលបង្ហាញថា ចាប់តាំងពីចុងខែកុម្ភៈមក ប្រេងឆៅ និងឧស្ម័នជាង ៥០០ លានបារ៉ែល ត្រូវបានបាត់ចេញពីទីផ្សារពិភពលោក ដែលនេះ ជាការរំខានផ្នែកផ្គត់ផ្គង់ថាមពលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ លោក Johannes Rauball មន្រ្តីវិភាគប្រេងឆៅជាន់ខ្ពស់នៅក្រុមហ៊ុន Kpler បាននិយាយថា ដោយតម្លៃប្រេងជាមធ្យមប្រហែល ១០០ ដុល្លារ/បារ៉ែល បរិមាណផលិតកម្មប្រេងដែលបាត់នោះ បើគិតជាប្រាក់ចំណូលទៅ គឺមានប្រហែល ៥០ ប៊ីលានដុល្លារ។ តួលេខនោះ គឺស្មើនឹងប្រហែល ១% នៃផលិតផលក្នុងស្រុកសរុប (GDPរបស់អាល្លឺម៉ង់ ឬក៏ […] The post ឧស្សាហកម្មប្រេងពិភពលោកខាត ៥០ ប៊ីលានដុល្លារ រាប់តាំងពីជម្លោះនៅអ៊ីរ៉ង់ផ្ទុះឡើង appeared first on Kampuchea Thmey Daily .
Go to News Site