Collector
Update៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ កម្លាំងសមត្ថកិច្ចជំនាញ បានចាប់ឃាត់ខ្លួនយុវជនចំនួន៩នាក់ហើយ ពាក់ព័ន្ធករណីដេញគប់ និងវាយឡានអ្នកដទៃ ត្រូវ | Collector
Update៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ កម្លាំងសមត្ថកិច្ចជំនាញ បានចាប់ឃាត់ខ្លួនយុវជនចំនួន៩នាក់ហើយ ពាក់ព័ន្ធករណីដេញគប់ និងវាយឡានអ្នកដទៃ ត្រូវ
Nokorwat News

Update៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ កម្លាំងសមត្ថកិច្ចជំនាញ បានចាប់ឃាត់ខ្លួនយុវជនចំនួន៩នាក់ហើយ ពាក់ព័ន្ធករណីដេញគប់ និងវាយឡានអ្នកដទៃ ត្រូវ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួន៩នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា យុវជនទាំង៩នាក់ដែលត្រូវបានចាប់ខ្លួននេះ មានម្នាក់ជាអ្នកកាច់យកផ្លាកលេខរថយន្ដ។ លោកក៏បានអំពាវនាវ ដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្រុមយុវជនមួយចំនួនតូចដែលដើរផ្លូវខុសដែលសង្គម និងមហាជនស្អប់ខ្ពើមកែខ្លួនឡើងវិញ ព្រោះគ្រួសារមានវិន័យ ប្រទេសមានច្បាប់ គឺច្បាប់មិនអាចទុកឲ្យជនមួយក្ដាប់តូចបង្កចលាចលក្នុងសង្គមរួចខ្លួនបានទេ។ គួររម្លឹកដែរថា ហេតុការណ៍ពលរដ្ឋដេញគប់រថយន្ត១គ្រឿង ម៉ាកអាវតា០៧ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ បានកើតឡើង គឺនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ហេតុការណ៍នេះ កើតឡើងក្រោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ជាមួយនឹងម៉ូតូ១គ្រឿង។ក្រោយកើតហេតុនគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ។ អ្នកបើករថយន្ត បានឲ្យនគរបាលដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ...

Go to News Site