Nokorwat News
ខេត្តកណ្តាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ (មានស្ថានទម្ងន់ ទោសដោយសារមធ្យោបាយប្រើប្រាស់ឬទាក់ទងនឹងជនល្មើស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង១១ និង ៣០នាទី នៅចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះ ចំនួន១នាក់ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរៈសិស្ស មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យ ចំនួន០១ នាក់ (ឃាត់ខ្លួន) ឈ្មោះ គា ធា ហៅស្មី ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មានវិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+)។ វត្ថុតាងចាប់យកកាំបិតផ្គាក់ចំនួន ០១ ដេីមផ្លែដែកដងធ្វើអំពីឫស្សី ...
Go to News Site