Collector
មន្ត្រីជំនាញ សហការពិនិត្យសពក្នុងវ៉ាលី ក្រោយពលរដ្ឋប្រទះឃើញ | Collector
មន្ត្រីជំនាញ សហការពិនិត្យសពក្នុងវ៉ាលី ក្រោយពលរដ្ឋប្រទះឃើញ
Nokorwat News

មន្ត្រីជំនាញ សហការពិនិត្យសពក្នុងវ៉ាលី ក្រោយពលរដ្ឋប្រទះឃើញ

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញ ថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញវ៉ាលី និងមានធុមក្លិនស្អុយ ដែលគេសង្ស័យជាករណីឃាតកម្ម(សម្លាប់)មនុស្សច្រកចូលក្នុងវ៉ាលីនោះយកមកបោះចោល នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នេះ ។   ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងទៀតថា វ៉ាលី ពណ៏ប្រផេះ ត្រូវធ្វើការត្រួតពិនិត្យនេះ គេប្រទះឃើញ នៅក្បែរចញ្ចឹមផ្លូវជាតិលេខ១០ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១.១៣២ ខាងលិច(ស្ពានខ្ពស់)តេជោសន្តិភាពឬស្សីជ្រុំ ចម្ងាយប្រមាណ៧០០ម៉ែត្រ ស្ថិតនៅឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។   ប្រភពបញ្ជាក់ទៀតថា សពមានសភាពស្អុយរលួយ អាចស្លាប់លើសពី២សប្ដាហ៍ ។ សពនេះ អាចជាករណីឃាតកម្ម មានស្នាមជាំ លើទ្រូងផ្នែកខាងស្ដាំ និងក្រោមក្លៀកផ្នែកខាងស្ដាំដែរ សពអាចសម្លាប់នៅកន្លែងផ្សេង រួចដាក់ចូលក្នុងវ៉ាលីយកមកទំលាក់ចោល ។ សពពុំស្គាល់អត្តសញ្ញាណ និងជនជាតិអ្វីទេ ...

Go to News Site