Nokorwat News
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធថៃ ពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅទីតាំងជាច្រើន ដូចខាងក្រោម៖ *ខេត្តព្រះវិហារ៖ ឃុំស្រអែម ស្រុកជាំក្សាន្ដ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅក្នុងតំបន់តាថាវ ដែលស្ថិតនៅចន្លោះប្រាសាទព្រះវិហារ និងតំបន់៥មករា។ *ខេត្តឧត្តរមានជ័យ៖ នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់ផ្លូវនៅជិតបង្គោលព្រំដែនលេខ២បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវស្រុកត្រពាំងប្រាសាទ។ នៅស្រុកបន្ទាយអំពិល កងកម្លាំងប្រដាប់អាវុធថៃ បានជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ។ នៅសង្កាត់កូនក្រៀល ក្រុងសំរោង កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើត នៃតំបន់ជប់ដើមខ្នុរ និងបានបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើងនៃតំបន់នេះ។ នៅតំបន់ថ្មដូន កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់ផ្លូវថ្មើរជើង ...
Go to News Site