Collector
បើករថយន្តចុះពីលើស្ពានអាកាស៧មករាលឿនពេក​ ជ្រុលកៀខឿនបែកកង់វេគូថមកកណ្ដាលផ្លូវ​បុកម៉ូតូបន្ថែមបណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ | Collector
បើករថយន្តចុះពីលើស្ពានអាកាស៧មករាលឿនពេក​ ជ្រុលកៀខឿនបែកកង់វេគូថមកកណ្ដាលផ្លូវ​បុកម៉ូតូបន្ថែមបណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់
Nokorwat News

បើករថយន្តចុះពីលើស្ពានអាកាស៧មករាលឿនពេក​ ជ្រុលកៀខឿនបែកកង់វេគូថមកកណ្ដាលផ្លូវ​បុកម៉ូតូបន្ថែមបណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿងបើកចុះពីលើស្ពានអាកាស៧មករាលឿនជ្រុលកៀខឿនបែកកង់វេកន្ទុយមកកណ្ដាលផ្លូវស្របពេលម៉ូតូមកពីក្រោយបុកបន្ថែមបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៥០នាទីយប់ ត្រូវនិងថ្ងៃទី ១៩ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅតាម បណ្ដោយ ផ្លូវសហព័ន្ធ រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតពណ៌ស្ករ ១គ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2Q-8833 បេីកចុះពី លេីស្ពាន អាកាស៧មករា ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណះពេលបើកចុះមកដលចុងស្ពានក៏ រ៉េចង្កូតទៅប៉ះខឿនបណ្តាលឲ្យបែកកង់មួយចំហៀងខាងស្តាំ ក៏ងាកកន្ទុយរថយន្តមកកណ្តាលផ្លូវស្របពេលមានម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌សពាក់ ផ្លាក លេខ ភ្នំពេញ 1AV-7491ជិះដោយបុរសម្នាក់ធញវើដំណើរមកពីក្រោយស្របគ្នាជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តពីក្រោយចំហៀងខាងស្តាំបន្ថែមបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ ចំណែកអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។ ​ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

Go to News Site