Collector
Bayern Munich ក្លាយជាម្ចាស់ពានអាល្លឺម៉ង់ Bundesliga ក្រោយទទួលជ័យជម្នះលើ VfB Stuttgart | Collector
Bayern Munich ក្លាយជាម្ចាស់ពានអាល្លឺម៉ង់ Bundesliga ក្រោយទទួលជ័យជម្នះលើ VfB Stuttgart
Nokorwat News

Bayern Munich ក្លាយជាម្ចាស់ពានអាល្លឺម៉ង់ Bundesliga ក្រោយទទួលជ័យជម្នះលើ VfB Stuttgart

ក្រុម Bayern Munich ដែលកំពុងប្រមាញ់យកពានបីក្នុងរដូវកាលនេះបានឈ្នះពានរង្វាន់លីគកំពូលអាឡឺម៉ង់ជាលើកទី 35 របស់ពួកគេកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានផ្តួលក្រុម VfB Stuttgart 4-2 ដោយនៅសល់ការប្រកួតចំនួន 4 មុនចប់រដូវកាល។ លទ្ធផលកាលពីថ្ងៃអាទិត្យបានធ្វើឲ្យ Bayern មាន15ពិន្ទុនាំមុខដាច់ក្រុម Borussia Dortmundដែលឈរលេខរៀងទីពីរ។ ក្រុម Bayern Munich នឹងត្រូវប្រឈមមុខជាមួយក្រុម Bayer Leverkusen ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup នៅសប្តាហ៍ក្រោយ មុនពេលទទួលក្រុម Paris St Germain ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេនៅថ្ងៃទី 28 ខែមេសា។ Bayern មានភាពលេចធ្លោម្តងទៀតនៅក្នុងក្របខណ្ឌអាល្លឺម៉ង់ Bundesliga ក្នុងរដូវកាលនេះ ដោយបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីលីគច្រើនបំផុតក្នុងមួយរដូវកាល (101កណត់ត្រាចាស់) ដោយបានស៊ុតបញ្ចូលទីបាន 109 ដង ហើយនៅសល់ 4 ប្រកួតទៀត។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះម្ចាស់ជើងឯកអាល្លឺម៉ង់ចាប់តាំងពីការចាប់ផ្តើមក្របខណ្ឌ Bundesliga៖ 2026 Bayern Munich 2025 ...

Go to News Site