Nokorwat News
ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣ នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ធ្វើឱ្យខូចខាតដោយចេតនា និងទទួលផលចោរកម្ម ក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សូមរំលឹកថា តាមបណ្ដឹងរបស់ជនរងគ្រោះមានឈ្មោះ រ័ត្ន ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦រ បានដាក់ពាក្យបណ្តឹងមកកាន់កម្លាំងជំនាញកងរាជអាវុធហត្ថ ប្ដឹងបុគ្គលម្នាក់មានឈ្មោះ កួយ ភារិទ្ធ និងបក្យពួក ដែលបានយកម៉ូតូរបស់ខ្លួន ម៉ាកហុងដា សេរីឆ្នាំ២០២៤ ពណ៌ឈាមជ្រូក រត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីរងគ្រោះ នៅវេលាម៉ោង០៤:០៧នាទីល្ងាច នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបើកការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួន បានជនសង្ស័យ១នាក់ នៅចំណុចផ្ទះជួលមួយកន្លែងដែលមានស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ កួយ ភារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរពុំពិតប្រាកដ ...
Go to News Site