Collector
កម្ពុជាតវ៉ាជាថ្មីប្រឆាំងនឹងការពង្រីកកាន់កាប់ទឹកដីកម្ពុជាបន្ថែមទៀតដោយកងកម្លាំងថៃ | Collector
កម្ពុជាតវ៉ាជាថ្មីប្រឆាំងនឹងការពង្រីកកាន់កាប់ទឹកដីកម្ពុជាបន្ថែមទៀតដោយកងកម្លាំងថៃ
RFI ខេមរភាសា

កម្ពុជាតវ៉ាជាថ្មីប្រឆាំងនឹងការពង្រីកកាន់កាប់ទឹកដីកម្ពុជាបន្ថែមទៀតដោយកងកម្លាំងថៃ

នៅថ្ងៃទី១៩ខែមេសា​ឆ្នាំ​២០២៦ កម្ពុជាបានតវ៉ាជាថ្មីទៀត ប្រឆាំង​នឹងសកម្មភាព​របស់​កងកម្លាំងយោធាថៃ ដែលនៅតែបន្តពង្រីកការកាន់កាប់​ដោយ​ខុស​ច្បាប់ រំលោភលើ​អធិបតេយ្យភាពកម្ពុជា។ តាមក្រសួង​ការបរទេសកម្ពុជា នៅថ្ងៃទី១៨​ខែមេសា កងកម្លាំងប្រដាប់អាវុធថៃ​ បានពង្រីកការកាន់កាប់​ទឹកដីកម្ពុជា​បន្ថែមទៀត នៅតំបន់មួយចំនួន ក្នុងខេត្តចំនួន​៣របស់​កម្ពុជា គឺក្នុងឃុំ​ស្រអែម ខេត្ត​ព្រះវិហារ នៅស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល​ ខេត្ត​ឧត្តរមានជ័យ និងនៅឃុំ​ថ្មដា ក្នុង​ខេត្ត​ពោធិ៍សាត់។

Go to News Site