Nokorwat News
ខេត្តបន្ទាយមានជ័យ៖ សាកសពម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងប្រឡាយទឹកនាវេលាម៉ោង4និង10នាទីរសៀលថ្ងៃទី 19 ខែមេសា ឆ្នាំ2026 ស្ថិតនៅក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា សាកសពសល់តែគ្រោងឆ្អឹង មិនស្គាល់អត្តសញ្ញាណ ស្លៀកខោជើងវែងពណ៌ខ្មៅ។ លោកអធិការបានបញ្ជាក់ថា ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ នួន សា ភេទប្រុស អាយុ18ឆ្នាំ (ជាអ្នករស់នៅភូមិកើតហេតុខាងលើបានបញ្ជាក់ថា នៅអំឡុងខែមីនា ឆ្នាំ2026 វេលាម៉ោង12យប់ខ្ញុំបាទកំពុងនៅផ្ទះដែលស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ស្រាប់តែបានឃើញមនុស្សអនាថាម្នាក់សម្បុរខ្មៅ សក់ខ្លី ស្លៀកខោជើងវែងពណ៌ខ្មៅ អត់មានពាក់អាវទេដើរតាមផ្លូវតែម្នាក់ឯង មិនស្គាល់អត្តសញ្ញាណទេ រួចមកសុំទឹកខ្ញុំផឹក។ ដោយឃើញមានស្ថានភាពស្រវឹងខ្លាំងពេលនោះគាត់បានផឹកទឹករួច ក៏ដើរសំដៅទៅផ្លូវជាតិលេខ59 ខាងមុខទៀត ហើយក៏បាត់តាំងពីពេលនោះមក លុះមកដល់ថ្ងៃទី19 ខែមេសា ឆ្នាំ2026 វេលាម៉ោងប្រហែល4រសៀលខ្ញុំបាទក៏ឮថាមានមនុស្សស្លាប់ក្នុងប្រឡាយ ខ្ញុំក៏នាំគ្នាទៅមើលឃើញភិនភាគសពដូចមនុស្សដើរអនាថាសុំទឹកផឹកកាលពីខែមុន។ លោក បេន សំអាត បានបញ្ជាក់ទៀតថា ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅម៉ោង១៦និង៣៤នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានពិនិត្យសពទទួលបានលទ្ធផលដូចខាងក្រោម: -ផ្នែកក្បាល: ...
Go to News Site